ក្រសួងកិច្ចការនារី សហការជាមួយអង្គការ UNICEF  បានដឹកនាំសម្ភារៈសម្រាប់ការពារជំងឺកូវវីត-១៩ និងសម្ភារៈផ្សព្វផ្សាយស្តីពីការចូលរួមទប់ស្កាត់ជំងឺកូវីត-១៩

7

នៅថ្ងៃពុធ ១៥កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងកិច្ចការនារី សហការជាមួយអង្គការ UNICEF  បានដឹកនាំសម្ភារៈសម្រាប់ការពារជំងឺកូវវីត-១៩ និងសម្ភារៈផ្សព្វផ្សាយស្តីពីការចូលរួមទប់ស្កាត់ជំងឺកូវីត-១៩ ការរៀបអាពាហ៍ពិពាហ៍វ័យក្មេង និងការចិញ្ចឹមកូនបែបវិជ្ជមាន ប្រគល់ជូនដល់មន្ទីរកិច្ចការនារីខេត្តមណ្ឌលគិរី ដើម្បីផ្សព្វផ្សាយទៅដល់ស្រ្តីងាយរងគ្រោះ និងសហគមន៍ ។