នៅថ្ងៃចន្ទ័១៣កើត ខែភទ្របទ ឆ្នាំជូត ទោសក័ ព.ស ២៥៦៤ ត្រូវថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោកជំទាវ ញាណ សុចិត្រា អគ្គនាយកនៃអគ្គនាយកអភិវឌ្ឍន៍សង្គម ក្រសួងកិច្ចការនារី បានដឹកនាំក្រុមការងារចុះទៅខេត្តក្រចេះ ដើម្បីចូលរួមក្នុងពិធីប្រគល់ទទួលសម្ភារៈ ការពារជំងឺកូវីត-១៩ និងសម្ភារៈផ្សព្វផ្សាយព័ត៌មានស្តីពីការទប់ស្កាត់ជំងឺកូវីត-១៩ ការរៀបអាពាហ៍ពិពាហ៍វ័យកុមារ និងការចិញ្ចឹមកូនបែបវិជ្ជមានដល់ស្រ្តីងាយរងគ្រោះ និងសហគមន៍ ក្រោមការឧបត្ថម្ភថវិកាដោយអង្គការ Unicef ។