នៅថ្ងៃសុក្រ ២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងកិច្ចការនារី សហការជាមួយអង្គការ UNICEF បានដឹកនាំសម្ភារៈសម្រាប់ការពារជំងឺកូវីដ-១៩ និងសម្ភារៈផ្សព្វផ្សាយស្តីពីការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ការរៀបអាពាហ៍ពិពាហ៍វ័យក្មេង និងការចិញ្ចឹមកូនបែបវិជ្ជមាន ប្រគល់ជូនដល់មន្ទីរកិច្ចការនារីខេត្តតាកែវ ដើម្បីផ្សព្វផ្សាយទៅដល់ស្រ្តីងាយរងគ្រោះ និងសហគមន៍ ។