ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ វគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ អំពីគោលការណ៍ណែនាំ ស្តីពីការបញ្ជូនស្រ្តី និងក្មេងស្រីដែលរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដល់សិក្ខាកាមដែលជាមន្រ្តី/ភ្នាក់ងារនគរបាលយុត្តិធម៌របស់ក្រសួងកិច្ចការនារី និងថ្នាក់ក្រោមជាតិទាំង០៨ខេត្ត ដែលមានអ្នកចូលរួមសរុប៣៤នាក់ ស្រី២៨នាក់ រយៈពេលពីរថ្ងៃបានបញ្ចប់ទៅតាមការគ្រោងទុកក្រោមអធិបតីភាពលោកជំទាវ ញាណ សុចិត្រា អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គមក្រសួងកិច្ចកានារី និងលោកស្រី Elizabeth Adler លេខាទី២ ស្ថានទូតអូស្រ្តាលីប្រចាំនៅប្រទេសកម្ពុជា ។
លោកជំទាវ និងលោកស្រីលេខាទូតបានកោតសសើរសិក្ខាកាមទាំងអស់ដែលខិតខំយកចិត្តទុកដាក់ក្នុងការសិក្សាស្វែងយល់អំពីគោលការណ៍ណែនាំនេះ និងមានក្តីរំភើបចំពោះការប្តេជ្ញាចិត្តរបស់សិក្ខាកាមក្នុងការយកចំនេះដឹងដែលទទួលបានពីការសិក្សារៀនសូត្រនេះ ទៅបណ្តុះបណ្តាលបន្តដល់អ្នកពាក់ព័ន្ធដែលកំពុងបំពេញការងារក្នុងការជួយជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅថ្នាក់ខេត្តនិងថ្នាក់ស្រុកអោយកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល។
សកម្មភាពបណ្តុះបណ្តាលនេះ គឺជាការកសាងធនធានមនុស្ស និងអភិវឌ្ឍន៍សម្ថភាព ដែលឆ្លុះបញ្ចាំងពីការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងជាចក្ខុវិស័យមួយដែលធ្វើឱ្យសម្រេចបានថែមទៀតក្នុងការធានាការធ្វើឱ្យប្រសើរឡើង នូវការផ្តល់សេវាសាធារណៈក្នុងការជួយស្រ្តី និងក្មេងស្រីដែលរងគ្រោះដោយអំពើហិង្សា។