ការផ្តល់អំណោយដល់គ្រួសារស្រ្តីក្រីក្រងាយរងគ្រោះ របស់ UNFPA

21

មន្ទីរកិច្ចការនារីខេត្តកណ្តាល៖

នៅថ្ងៃទី៣១ កក្កដា និង៦សីហា ឆ្នាំ២០២០  លោកស្រី ជុំ ស៊ីណាត ប្រធានមន្ទីរកិច្ចការនារី ខេត្តកណ្ដាល និងក្រុមការងារស្រុកខ្សាច់កណ្ដាល បានចុះសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រចំនួន ០២គ្រួសារ ។ ក្រុមការងារក៏បាននាំយកអំណោយដែលឧបត្ថម្ភដោយ អង្គការUNFPA សម្រាប់ស្រ្តីងាយរងគ្រោះ គ្រួសារស្រ្ដីក្រីក្រ  និងស្រ្តីចាស់ជរា ព្រមទាំងឆ្លើយតបនឹងស្ថានភាពវីរុស កូវីដ-១៩ ។ ក្នុង១គ្រួសារទទួលបានអំណោយ ១កញ្ចប់  រួមមាន៖ ក្រម៉ា២ ច្រាស់ដុសធ្មេញ១ ជែលលាងដៃ១ដប សារ៉ុង២ សាប៊ូបោកខោអាវ២កញ្ចប់ សាប៊ូដុះខ្លួន Protex  និង សាប៊ូLux២ដុំ ។ ក្រុមការងារបានជួយថវិកាបន្ថែមពីលើចំនួន ៥០,០០០៛ ផងដែរ។