ការសួរសុខទុក្ខអ្នកជំងឺផ្លូវចិត្តធ្ងន់ធ្ងរ

107

មន្ទីរកិច្ចការនារីខេត្តកណ្តាល៖

 

មន្ទីរកិច្ចការនារីខេត្ត បានសហកាជាមួយរដ្ឋបាលស្រុកខ្សាច់កណ្ដាល អង្គការចិត្តសង្គម អន្តរវប្បធម៌(TPO) ដើម្បីសួរសុខទុក្ខ ប្រឹក្សាយោបល់ ពីសំណាក់គ្រួសារនៃអ្នកជំងឺ និង ពិនិត្យពីស្ថានភាពការវិវត្តរបស់អ្នកជំងឺផ្លូវចិត្តធ្ងន់ធ្ងរ ចំនួន ៣នាក់ ។ អ្នកប្រឹក្សា និងគ្រូពេទ្យចិត្តសាស្រ្ត បានណែនាំពីរបៀប៖

 

(១) ថែទាំអ្នកជំងឺដោយសេចក្តីអត់ធ្មត់ ផ្តល់ថ្នាំឱ្យបានទៀងទាត់ លើកទឹកចិត្តអ្នកជំងឺ

(២) អ្នកថែរក្សាផ្ទាល់ ពីវីធីសាស្រ្តថែទាំសុខាភាពផ្លូវចិត្តរបស់ខ្លួន

(៣) ការសម្គាល់សញ្ញាគ្រាដំបូងដែលបញ្ជាក់ថាអ្នកជំងឺនឹងធ្វើទុក្ខខ្លាំង

(៤) របៀបស្វែងរកជំនួយនៅជិតខ្លួន។

 

ការសួរសុខទុក្ខនេះមានការចូលរួមពី មន្រ្តីរបស់សុខាភិបាលស្រុក ក្រុមប្រឹក្សាឃុំការិយាល័យសង្គមកិច្ចស្រុក មេឃុំ  នារីឃុំ នាយប៉ុស្តិ៍  ។

 

ថ្ងៃព្រហស្បតិ៍  ២រោច  ខែស្រាពណ៌  ឆ្នាំជូត  ទោលស័ក  ពុទ្ធស័ករាជ២៥៦៤ ត្រូវនឹងថ្ងៃទី  ៦ ខសីហា    ឆ្នាំ២០២០ ។