ការផ្សព្វផ្សាយអប់រំស្ដីពី ការទប់ស្កាត់ការជួញដូរស្រី្ត-កុមារ និងការចំណាកស្រុកដោយសុវត្ថិភាព

25

មន្ទីរកិច្ចការនារីខេត្តឧត្ដរមានជ័យ៖

 

មន្ទីរកិច្ចការនារីខេត្តឧត្ដរមានជ័យ បានរៀបចំការផ្សព្វផ្សាយអប់រំស្ដីពី ការទប់ស្កាត់ការជួញដូរស្រី្ត-កុមារ និងការចំណាកស្រុកដោយសុវត្ថិភាព ក្នុងគោលបំណង៖

 

(១) លើកកម្ពស់ការយល់ដឹងអំពីការទប់ស្កាត់អំពើជួញដូរស្រ្តី-កុមារ

(២) របៀបនៃការធ្វើចំណាកស្រុកដោយសុវត្ថិភាព និងការយល់ដឹងពីស្ថានភាពនិងក្រុមមុខសញ្ញាដែលងាយរងគ្រោះដោយការរំលោភសេពសន្ថវ:

(៣) មធ្យោបាយនៃការរំលោភសេពសន្ថវៈដល់សហគមន៍ ។

 

លើសពីនេះមន្ទីរកិច្ចការនារីខេត្តបានបន្តផ្សព្វផ្សាយបន្ថែម ពីវិធានការបង្ការការចម្លងជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។  មន្ទីរកិច្ចការនារីក៏បានធ្វើការបញ្ជ្រាបយេនឌ័រ និងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីនៅតាមសហគមន៍ ដោយមន្ទីរបានធ្វើការផ្សព្វផ្សាយដល់ភូមិគោលដៅចំនួន ៣០ភូមិ ស្មើនឹង ១៨ឃុំ ក្នុងក្រុងស្រុកទាំង៥ ទូទាំងខេត្តឧត្តរមានជ័យ ដែលមានសមាសភាពអ្នកចូលរួមសរុបចំនួន ២៤៣០នាក់ (ស្រី្ត ១៦៣០នាក់) ។

 

ថ្ងៃពុធ ១រោច ដល់ថ្ងៃសុក្រ ៣រោច ខែស្រាពណ៍ ឆ្នាំកុរ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥-០៧ ខែសីហា ឆ្នាំ២០២០ ។