វគ្គបណ្តុះបណ្តាលស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងអំពើហិង្សាគ្រប់ទម្រង់លើស្រ្តីនិងកុមារ

106

មន្ទីរកិច្ចការនារីខេត្តព្រៃវែង៖

 

មន្ទីរកិច្ចការនារីខេត្តព្រៃវែង បានរៀបចំវគ្គបណ្តុះបណ្តាលស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងអំពើហិង្សាគ្រប់ទម្រង់លើស្រ្តី និងកុមារ ដល់ក្រុមប្រឹក្សាឃុំ គណៈកម្មាធិការពិគ្រោះយោបល់ស្រ្តីនិងកុមារ ។ កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីយភាពរបស់ លោកស្រី ងិន ពៅ ប្រធានមន្ទីរកិច្ចការនារីខេត្តព្រៃវែង និងលោកស្រី ឃិន ម៉ាច អភិបាលរងនៃគណៈអភិបាលស្រុកកំចាយមារ និងចូលរួមពី មន្រ្តីមន្ទីរកិច្ចការនារីខេត្តចំនួនអ្នកចូលរួម សរុប ២៣ នាក់។

 

អ្នកចូលរួមនឹងទទួលបានចំណេះដឹងទាក់ទងនឹងអំពើហិង្សាក្នុងគ្រួសារ និងអំពើហិង្សាផ្សេងទៀតលើស្ត្រី និងកុមារ ដើម្បីឱ្យពួកគេរៀបចំផែនការសកម្មភាព ផ្សព្វផ្សាយនៅតាមមូលដ្ឋាន។

 

កិច្ចប្រជុំនេះធ្វើនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ សាលាស្រុកកំចាយមារ ខេត្តព្រៃវែង។