មន្ទីរកិច្ចការនារីខេត្តកណ្ដាល
នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០
មន្ទីរកិច្ចការនារី បានសហការជាមួយរដ្ឋបាលស្រុកខ្សាច់កណ្ដាល បានរៀបចំវេទិកាបំណិនជីវិត ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារដល់ប្រជាពលរដ្ឋ និងផ្សព្វផ្សាយស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ កិច្ចការពារជនរងគ្រោះ និងច្បាប់ទប់ស្កាត់ការរំលោភបំពានផ្លូវភេទលើស្ត្រី និងក្មេងស្រី ដល់ប្រជាពលរដ្ឋក្នុងឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ។ វេទិកានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី ជុំ ស៊ីណាត ប្រធានមន្ទីរកិច្ចការនារីខេត្ត លោកស្រី ងិន សុខា អនុប្រធានមន្ទីរកិច្ចការនារីខេត្ត និងលោកស្រី ឡុង ណាវី អភិបាលរង ស្រុក សរុបវត្តមានចូលរួមចំនួន ៩០ នាក់( ស្រី្ត ៥៩នាក់ ) ធ្វើនៅសាលាឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល។