មន្ទីរកិច្ចការនារីខេត្តកណ្ដាល
នៅល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ លោកស្រី ជុំ ស៊ីណាត ប្រធានមន្ទីរកិច្ចការនារីខេត្តកណ្ដាល លោកស្រី ងិន សុខា អនុប្រធានមន្ទីរ និងលោកស្រី ឡុង ណាវី អភិបាលរងស្រុកខ្សាច់កណ្ដាល បានចុះសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រ ចំនួន០៥គ្រួសារ នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ដែលជាអំណោយ របស់អង្គការ UNFPA ដែលបានជួយជាសម្ភារៈប្រើប្រាស់ចាំបាច់សម្រាប់ស្រ្តីងាយរងគ្រោះ ដោយអំពើ ហិង្សា ពីក្រសួងកិច្ចការនារី ព្រមទាំងឆ្លើយតបនឹងស្ថានភាពវីរុសកូវីត-១៩ ។
គ្រួសារនីមួយៗទទួលបានអំណោយ ១កញ្ចប់ រួមមាន ៖ ក្រម៉ា២ ច្រាស់ដុសធ្មេញ១ ថ្នាំដុសធ្មេញ២ ជែលលាងដៃ១ដប សារ៉ុង២ សាប៊ូបោកខោអាវ ២កញ្ចប់ សាប៊ូដុះខ្លួនProtex និងសាប៊ូ Lux២ដុំ។ ក្នុងនោះក្រុមការងារបានជួយថវិកាបន្ថែមពីលើចំនួន ១០០,០០០រៀល (ដប់ ម៉ឺន រៀល ) ដោយក្នុង១គ្រួសារ។