វេទិកាសហគមន៍ស្ដីពីការចូលរួមរបស់បុរសក្នុងការលើកកម្ពស់សុភមង្គលគ្រួសារ

24

មន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង

 

មន្ទីរកិច្ចការនារី បានសហការជាមួយរដ្ឋបាលឃុំ បានរៀបចំវេទិការសហគមន៍ស្ដីពីការចូលរួមរបស់បុរសក្នុងការលើកកម្ពស់សុភមង្គលគ្រួសារ នៅភូមិ ស្វាយរៀង ឃុំតាឡាត ស្រុកសេសាន ក្រោមអធិបតីភាព លោក ខង អន ជំទប់ទី១ ឃុំតាឡាតព្រមទាំងប្រជាពលរដ្ឋសរុបអ្នកចូលរួមមានចំនួន១២៨នាក់ (ស្រ្ដី៧៣នាក់) នាព្រឹកថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២០។

 

អង្គវេទិកានេះរៀបចំឡើងក្នុងគោលបំណង ៖

 

១.ដើម្បីផ្ដល់ចំណេះដឹងពីតួនាទីរបស់បុរសក្នុងការលើកកម្ពស់សុភមង្គលគ្រួសារ ក្នុងការកាត់បន្ថយបន្ទុកការងារផ្ទះរបស់ស្រ្ដី។

២.ចែករំលែកចំណេះដឹងពីបញ្ហាប្រឈមនៅពេលស្វាមីភរិយាមិនប្រតិបត្តិតាមតួនាទីរបស់ខ្លួន។

៣.ផ្តល់គំនិតថ្មី រៀបចំផែនការគ្រួសារទៅថ្ងៃខាងមុខទទួលបានជោគជ័យ(ប្រាក់ចំណូល ប្រាក់ចំណាយ សន្សំ គ្រួសាររីករាយ)