លោកជំទាវ ខេង សំវ៉ាដា បានដឹកនាំក្រុមការងារសហប្រតិបត្តិការអន្តរជាតិចូលរួមកិច្ចប្រជុំអាស៊ាន

1

កាលពីព្រឹកថ្ងៃ ពុធ ១២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២០ លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការនៃក្រសួងកិច្ចការនារី និងជាអនុប្រធានគណៈកម្មាធិការអាស៊ានស្ដីពីស្រ្តី (ACW Vice Chair) បានដឹកនាំក្រុមការងារសហប្រតិបត្តិការអន្តរជាតិចូលរួមកិច្ចប្រជុំអាស៊ាន ស្ដីពី “Fifteen Coordinating Conference on the ASEAN Socio-Cultural Community (15th SOC-COM)” តាមប្រព័ន្ធអនឡាញ។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្នុងគោលបំណងជូនជាវេទិកាមួយសម្រាប់អង្គភាពនានារបស់អាស៊ាន (ASEAN Sectoral Bodies and Entities) ដែលស្ថិតក្រោមឆ័ត្រនៃសហគមន៍សង្គមនិងវប្បធម៌អាស៊ាន (ASCC) បង្ហាញអំពីការធ្វើបច្ចុប្បន្នភាពការងារ ស្ដីពីការត្រួតពិនិត្យពាក់កណ្ដាលអាណត្តិលើឯកសារមេ ASCC Blueprint 2025 និងចែករំលែកបទពិសោធន៍ថ្មីៗនៃកិច្ចសហការនានា ក្នុងការឆ្លើយតបនឹងការរីករាលដាលនៃមេរោគ កូវីដ-១៩ ក្នុងតំបន់អាស៊ាន។