មន្ទីរកិច្ចការនារីខេត្តរតនគិរី៖
នាព្រឹកថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា គ.ស២០២០ លោកស្រី វ៉ាត អៀងហេង ប្រធានមន្ទីរកិច្ចការនារីខេត្តរតនគិរី បាននាំយកអំណោយរបស់រាជរដ្ឋាភិបាល ចែកជូនដល់គ្រួសារក្រីក្រ ចំនួន ០៥ដែលរស់នៅក្នុងឃុំកក់ ស្រុកបរកែវ ។ ប្រធានការិយាល័យសុខុមាលភាពសង្គម លោកមេឃុំ និងសមាជិក គ.ក.ស.ក ស្រុកបរកែវ ក៏បានអញ្ជើញចូលរួមក្នុងពិធីចែកអំណោយនេះដែរ។
ក្នុង១គ្រួសារទទួលបានរួមមាន៖ អង្ករ ២៥គីឡូ ,មី ០១កេះ ,តង់ ០១ដុំ ,ទឹកត្រី ០១យួរ ,ទឹកស៊ីអ៊ីវ ០១យួរ ,អំបិល ០២ គីឡូ , ប៊ីចេង កន្លះគីឡូ និងថវិកាមួយចំនួនទៀត ៕