ការបង្ការទប់ស្កាត់ការីករាលដាលនៃជម្ងឺកូវីដ១៩ និងបញ្រ្ជាបការបង្ការទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍វ័យកុមារ និងការមានផ្ទៃពោះវ័យជំទង់

53

មន្ទីរកិច្ចការនារីខេត្តរតនគិរី៖

 

នាថ្ងៃពុធ ១២រោច  ខែជេស្ឋ  ឆ្នាំជូត  ទោស័ក  ព.ស២៥៦៤  ត្រូវនឹងថ្ងៃទី១៧  ខែមិថុនា  គ.ស២០២០  លោកស្រី  វ៉ាត់  អៀងហេង  ប្រធានមន្ទីរកិច្ចការនារីខេត្តរតនគិរី  និងក្រុមការងារ បានសហការជាមួយ  គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ ឃុំឡាមិញ  និង ឃុំកិះចុង រួមទាំងមេភូមិ បានចុះផ្សព្វផ្សាយស្ដីពី ការបង្ការទប់ស្កាត់ការីករាលដាលនៃជម្ងឺកូវីដ១៩  និងបញ្រ្ជាបការបង្ការទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍វ័យកុមារ  និងការមានផ្ទៃពោះវ័យជំទង់  ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិត្រុំ និងភូមិជ្រុង  ស្រុកបរកែវ  ។

 

ប្រជាពលរដ្ឋបានយល់ដឹងពីវីរុសកូវីដ 19 និងមានការប្រុងប្រយ័ត្នជានិច្ច។ ជនជាតិដើមភាគតិចមានបញ្ហាប្រឈមនឹងការរៀបការវ័យក្មេង និងមានផ្ទៃពោះវ័យជំទង់ ដូច្នេះមន្ទីរកិច្ចការនារី និងអង្គការដៃគូបានចុះមកដល់មូលដ្ឋានដើម្បីផ្សព្វផ្សាយ ដល់ពួកគាត់៕