គម្រោងបញ្ជ្រាបយេនឌ័រដើម្បីបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី(PGM-WEE) ខែមេសា ឆ្នាំ២០២០

274

ស្ថិតិយេនឌ័រខេត្តត្បូងឃ្មុំ៖

 

គម្រោងការបញ្រ្ជាបយេនឌ័រសម្រាប់បង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី (PGM-WEE) បានចាប់ផ្តើមអនុវត្តនៅខែមីនា ឆ្នាំ២០១៧ គាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន។ គម្រោងនេះមានគោលបំណងលើកកម្ពស់ភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តីនៅថ្នាក់ក្រោមជាតិ ជាមួយក្រសួង និងមន្ទីរដៃគូពាក់ព័ន្ធ តាមរយៈការស្វែងរកការគាំទ្រមតិ និងសម្របសម្រួលពីក្រសួង/មន្ទីរកិច្ចការនារី។

 

ស្ថិតិយេនឌ័រ គឺជាសកម្មភាពសំខាន់របស់គម្រោង ហើយការរៀបចំសៀវភៅស្ថិតិយេនឌ័រ ខេត្តត្បូងឃ្មុំ ក៏ជាសមាធាតុដ៏សំខាន់មួយ ដែលមានការចូលរួមចំណែកពីមន្រ្តីដៃគូរបស់មន្ទីរពាក់ព័ន្ធ និងក្រសួងកិច្ចការនារីដោយមានការគាំទ្របច្ចេកទេសពីក្រុមការងារគម្រោង JICA ។

 

ទិន្នន័យ និងព័ត៌មាននៅក្នុងសៀវភៅនេះ មានជាភាសាអង់គ្លេស និងជាភាសាខ្មែរ ។ វាបង្ហាញពីស្ថានភាពសេដ្ឋកិច្ចនិងសង្គមកិច្ច ព្រមទាំងការផ្តល់ភាពអង់អាចដល់ស្រ្តីនៅក្នុងខេត្តត្បូងឃ្មុំ។ គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់នឹងយកព័ត៌មាននៅក្នុងសៀវភៅនេះមកប្រើប្រាស់ សម្រាប់តាមដានត្រួតពិនិត្យ គោលនយោបាយ ផែនការ និងកម្មវិធី ឆ្លើយតបទៅនឹងយេនឌ័រតាមវិស័យនីមួយៗ ។

 

មាតិកាសំខាន់ៗនៅក្នុងសៀវភៅនេះបកស្រាយពី ស្ថិតិប្រជាជនក្នុងខេត្តត្បូងឃ្មុំ ស្ថិតិវិស័យអប់រំ  វិស័យសុខភាព ការចូលរួមរបស់ស្រ្តី អំពើហិង្សាទាក់ទងនឹងយេនឌ័រ សកម្មភាពសេដ្ឋកិច្ច ។

Download (PDF, 10.01MB)