កិច្ចប្រជុំផ្សព្វផ្សាយតួនាទីភារៈកិច្ចរបស់ក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ខេត្តរតនគិរី

112

មន្ទីរកិច្ចការនារីខេត្តរតនគិរី៖

 

សមាជិកក្នុងក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ  (GVB Working Group) ខេត្តរតនគិរី  មានដូចជា លោកស្រី  វ៉ាត់  អៀងហេង  ប្រធានមន្ទីរកិច្ចការនារីខេត្តរតនគិរី  លោកស្រីអនុប្រធានមន្ទីរ  លោកស្រីប្រធាន  អនុប្រធានការិយាល័យជំនាញ  ក្នុងមន្ទីរកិច្ចការនារីខេត្ត  ដែល  បានចូលរួមកិច្ចប្រជុំតាមរយៈកម្មវិធីZOOM (អនឡាញ)  ។

 

កិច្ចប្រជុំមានគោលបំណង ដូចខាងក្រោម៖

១.  ជម្រាបជូនអំពីគោលបំណងនៃការបង្កើតក្រុមការងារ

២.  ប្រកាសសមាសភាពរបស់ក្រុមការងារ  និងតួនាទី  ភារកិច្ច

៣.  គោលការណ៍ និងគុណតម្លៃរបស់អ្នកផ្តល់សេវា  និងពិភាក្សាអំពីជំហ៊ានត្រូវអនុវត្តបន្ដ។

 

កិច្ចប្រជុំនេះមាន អ្នកចូលរួមប្រមាណ៤០នាក់  អញ្ចើញមកពីមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងដឹកនាំដោយមន្រ្តីជំនាញរបស់ក្រសួងកិច្ចការនារី សហការជាមួយប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី  និងកុមារខេត្តរតនគិរី ។ ក្រសួងកិច្ចការនារីជាភាគីគាំទ្របច្ចេកទេស ចំណែកថវិការឧបត្ថម្ភដោយ រដ្ឋាភិបាលអូស្ត្រាលី #DFAT តាមរយៈកម្មវិធី  #ACCESS ។ អង្គការឃែរអន្តរជាតិប្រចាំប្រទេស កម្មវិធី #CARE គម្រោងសេវាសុវត្ថិភាពសម្រាប់ជនជាតិដើមភាពតិច #SSMP ក៏បានចូលរួមអនុវត្តផងដែរ។ កិច្ចប្រជុំធ្វើនៅថ្ងៃសុក្រ  ៨កើត  ខែជេស្ឋ  ឆ្នាំជូត  ទោស័ក  ព.ស ២៥៦៤  ត្រូវនឹងថ្ងៃទី២៩  ខែឧសភា  ឆ្នាំ២០២០