មន្ទីរកិច្ចការនារីខេត្តព្រៃវែង
កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ពលករចំណាកស្រុកមកពីប្រទេសចិនចំនួន២នាក់ បានទទួលឃីត១កញ្ចប់ ថវិកាម្នាក់ៗ១០០,០០០៛ និងពលករចំណាកស្រុកមកពីប្រទេសម៉ាឡេស៊ី ចំនួន៤នាក់ ទទួលបានឃីត១កញ្ចប់ និងថវិកា ៥០,០០០៛ សម្រាប់ពលករម្នាក់ នៅទីបញ្ជាការស្រាលកំពង់លាវ ក្រុងព្រៃវែង ។ ពិធីសួរសុខទុក្ខ មានការចូលរួមពី លោកជំទាវ លៀង ស្រីម៉ុល អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការប្រឆាំងការជួញដូរមនុស្ស ខេត្ត សមាជិក សមាជិកាគណៈកម្មាធិការ លោកស្រី ងិន ពៅ ប្រធាន និងលោកស្រីអនុប្រធាន មន្ទីរកិច្ចការនារី និងមន្រ្តីអង្គការអន្តរជាតិទេសសន្ទរប្រវេសន៍ (IOM)។
លោកជំទាវមានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដល់ប្រជាពលរដ្ឋ និងក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួនពីការឆ្លងវីរុសCovid-19 ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្រុមការងារបាន ណែនាំអំពីការចំណាកស្រុកស្របច្បាប់ ដល់ពលករដែលបានចាញ់បោកមេខ្យល់នាំយកទៅធ្វើជាប្រពន្ធជនជាតិចិន ហើយត្រូវបង្ខាំងទុកសម្រាប់បម្រើផ្លូវភេទ។ ប្រជាពលរដ្ឋ ត្រូវអនុវត្តពីរបៀការពារខ្លួន កុំឱ្យឆ្លងពី វីរុសកូវីដ១៩ ។
រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ និងចេះការពារខ្លួនពីការឆ្លងវីរុសCovid-19 ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។