មន្ទីរកិច្ចការនារីខេត្តប៉ៃលិន
មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តី និង មន្ទីរកិច្ចការនារីបានបង្រៀនកែច្នៃចំណីអារហារ និងធ្វើបង្អែម ទឹកប្រទាលកន្ទុយក្រពើ ដល់ស្រ្តីក្រីក្រ មានកូនច្រើន ស្រ្តីមេម៉ាយនៅឃុំស្ទឹងត្រង់ អ្នកចូលរួមសរុប20នាក់ នៅថ្ងៃទី23 ខែមិថុនា ឆ្នាំ2020 ។
វគ្គបណ្តុះបណ្តាលនេះនឹងបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី តាមរយៈការបន្ថែមមុខជំនាញដល់ពួកគាត់ ។ ពួកគាត់អាចផលិតទឹកប្រទាលកន្នុយក្រពើ មានរស់ជាតិឆ្ងាញ់ពិសារ និងមានអនាម័យ សម្រាប់អតិថិជន ព្រមទាំងអាចរកប្រាក់ចំណូលបន្ថែម សម្រាប់ផ្គត់ផ្គង់គ្រួសារ ថវិកាកូនទៅសាលារៀន។