ពិធីសួរសុខទុកពលករចំណាកស្រុកមកពីប្រទេសចិន និងប្រទេសម៉ាឡេស៊ី

50

មន្ទីរកិច្ចការនារីខេត្តស្វាយរៀង

 

គ្រួសារក្រីក្រចំនួន ០៥គ្រួសារ នៅឃុំរមាំងថ្កោល ស្រុកស្វាយទាបបានទទួលការឧបត្ថម្ភជាស្បៀងអាហារ និងថវិកាក្នុងពិធីសួរសុខទុក្ខ និងសំណេះសំណាលរបស់លោកជំទាវ  ឈុន  សារឹម  តំណាងរាស្រ្តមណ្ឌលស្វាយរៀង  លោកជំទាវ  ចន្ទ  សេង  សមាជិកក្រុមប្រឹក្សាខេត្ត  លោកស្រី  ទុំ  សារានី  ប្រធានមន្ទីរកិច្ចការនារីខេត្តស្វាយរៀង  និងសហការី  កាលថ្ងៃអង្គារ  ៣កើត  ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤  ត្រូវនឹងថ្ងៃទី  ២៣  ខែ  មិថុនា  ឆ្នាំ២០២០  ។

 

ក្នុង១គ្រួសារទទួលបានអង្ករ ២៥គ.ក្រ ទឹកត្រី ១យួរ ត្រីខ កំប៉ុង ១យួរ ប៊ីចេង ១កញ្ចប់ សាប៊ូ២ដុំ មី១កេះ អាវយឺត១ ក្រមា១ និងថវិកា២០,០០០រៀល ។ ក្នុងឱកាសនោះដែរ លោកជំទាវបានមានប្រសាសន៍សំណេះសំណាល និងលើកឡើងពីការខិតខំយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ  ព្រមទាំងផ្តាំផ្ញើដល់ពលរដ្ឋទាំងអស់ចូលរួមថែរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួនដើម្បីទប់ស្កាត់មេរោគកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។