គ្រួសារក្រីក្រ ចំនួន ០៥គ្រួសារទទួលអំណោយរបស់រាជរដ្ឋាភិបាល

56

មន្ទីរកិច្ចការនារីខេត្តរតនគិរី៖

 

នាព្រឹកថ្ងៃពុធ  ១២រោច  ខែជេស្ឋ  ឆ្នាំជូត  ទោស័ក  ព.ស២៥៦៤  ត្រូវនឹងថ្ងៃទី១៧  ខែមិថុនា  គ.ស២០២០  លោកស្រី  វ៉ាត  អៀងហេង  ប្រធានមន្ទីរកិច្ចការនារីខេត្តរតនគិរី  បាននាំយកអំណោយរបស់រាជរដ្ឋាភិបាល  ចែកជូនដល់គ្រួសារក្រីក្រ ចំនួន  ០៥​ដែលរស់នៅក្នុងឃុំកក់  ស្រុកបរកែវ ។ ប្រធានការិយាល័យសុខុមាលភាពសង្គម  លោកមេឃុំ  និងសមាជិក  គ.ក.ស.ក  ស្រុកបរកែវ  ក៏បានអញ្ជើញចូលរួមក្នុងពិធីចែកអំណោយនេះដែរ។

 

ក្នុង១គ្រួសារទទួលបានរួមមាន៖  អង្ករ  ២៥គីឡូ  ,មី  ០១កេះ ,តង់  ០១ដុំ  ,ទឹកត្រី  ០១យួរ  ,ទឹកស៊ីអ៊ីវ  ០១យួរ  ,អំបិល  ០២ គីឡូ  , ប៊ីចេង  កន្លះគីឡូ  និងថវិកាមួយចំនួនទៀត  ៕