ពិធីសំណេះសំណាល និងចែកម៉ាស សាប៊ូលាងដៃ ដល់កម្មករ កម្មការនី

34

មន្ទីរកិច្ចការនារីខេត្តកណ្តាល៖

 

ដើម្បីចូលរួមពង្រឹងក្នុងការការពារ ការឆ្លងរីករាលដាលនូវមេរោគ កូវីដ-១៩ លោកស្រី  ជុំ  ស៊ីណាត  បាន អមដំណើរ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល ព្រមទាំងមន្ទីរជុំវិញខេត្ត និងអាជ្ញាធរក្រុងតាខ្មៅ បានចុះចែកម៉ាស និងសាប៊ូ ដល់កម្មករ កម្មការនី ចំនួន ២២១នាក់ កំពុងបម្រើការងារក្នុងរោងចក្រផលិតកាបូបគ្រប់ប្រភេទ ឌឹ ប៊ែកសាក់ ឯ.ក (The Bagsac Co.LTD) ។

 

សូមបញ្ជាក់ថា ក្នុងការចុះចែកម៉ាស និងសាប៊ូ ដល់កម្មករ កម្មការិនីទាំង ២២១នាក់ ក្នុងម្នាក់ទទួលបានសាប៊ូ១ដុំ និងម៉ាសចំនួន២ (ជាប្រភេទម៉ាស់ដែលអាចបោកទឹកប្រើប្រាស់ឡើងវិញបាន)។ ពិធីសំណេះសំណាលនេះ ធ្វើនៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។