មន្ទីរកិច្ចការនារីខេត្តកណ្តាល៖
ដើម្បីចូលរួមពង្រឹងក្នុងការការពារ ការឆ្លងរីករាលដាលនូវមេរោគ កូវីដ-១៩ នៅថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារចុះជួយសង្កាត់តាខ្មៅ ។ ក្រុមការងារ ដឹកនាំដោយលោកស្រី ជុំ ស៊ីណាត ប្រធានមន្ទីរកិច្ចការនារីខេត្ត និងលោកស្រី មួង សារឹម ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានសហការជាមួយអជ្ញាធរភូមិ និងក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា សង្កាត់តាខ្មៅ បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលមានជីវភាព ក្រី ក្រ ខ្វះខាតស្បៀងចំនួន ៤៦គ្រួសារ ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។
ក្នុងមួយគ្រួសារ ទទួលបាន អង្ករចំនួន១០គីឡូក្រាម មីចំនួន ១កេស ម្សៅសាប៊ូចំនួន១កញ្ចប់ និងម៉ាសចំនួន១០។ លោកស្រីប្រធានមន្ទីរបានមានប្រសាសន៍ ណែនាំដល់ប្រជាពលរដ្ឋទាំងអស់ អំពីវិធីសាស្ត្រក្នុងការបង្ការ និងទប់ស្កាត់ និងវិធីការពារខ្លួនកុំឲ្យឆ្លងរោគ កូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។
- យើងទាំងអស់គ្នា ត្រូវតែលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ជែលលាងដៃ ឬទឹកអាកុលជាដើម ជាពិសេសត្រូវពាក់ម៉ាសជានិច្ច ដើម្បីរក្សាសុខភាពឱ្យបានល្អ។
- បញ្ហាសុខភាព គឺជារឿងសំខាន់ណាស់ ដូច្នេះយើងទាំងអស់គ្នាត្រូវខិតខំក្នុងការការពារ និងផ្សព្វផ្សាយអប់រំបន្ត អំពីវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការធ្វើអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដល់មិត្តភក្តិ បងប្អូនឱ្យបានទូលំទូលាយបន្ថែមទៀត ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល។