មន្ទីរកិច្ចការនារីខេត្តស្វាយរៀង៖
ការិយាល័យ សមភាពយេនឌ័រ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការអភិវឌ្ឍសមត្ថភាពស្ត្រីជាថ្នាក់ដឹកនាំក្រុង/ស្រុក ឃុំ/សង្កាត់ នៅសាលាស្រុក កំពង់រោទិ៍ ក្រោមអធិបតីភាព លោកស្រី ទុំ សារានី ប្រធានមន្ទីរកិច្ចការនារីខេត្ត និងលោកស្រី ពេជ ចាន់លីន អភិបាលរងស្រុកកំពង់រោទិ៍។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណង៖
១.បង្កើនការយល់ដឹងពីរបៀប ឬវិធីប្រមូលព័ត៌មានពីបញ្ហាប្រឈម ព្រមទាំងតម្រូវការរបស់ស្រ្តី និងកុមារនៅតាមមូលដ្ឋានរបស់ខ្លួន។
២.ស្វែងយល់ និងវិភាគព័ត៌មានពាក់ព័ន្ធនានា
សិក្ខាកាមយល់ដឹងពីរបៀបធ្វើផែនការ វិនិយោគ៣ឆ្នាំរំកិលរបស់ឃុំ ការស្វែងរក និងប្រមូលព័ត៌មាន ដើម្បីជាប្រភពទិន្នន័យដើម្បីធ្វើផែនការ និងដឹងពីតួនាទីនិងភារកិច្ចដែលត្រូវបំពេញ។
សមាសភាពចូលរួមមាន លោកស្រីជាក្រុមប្រឹក្សាស្រុក លោកស្រីទទួលបន្ទុកកិច្ចការស្រ្តី និងកុមារឃុំ ការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គមស្រុក កាលពី ថ្ងៃសុក្រ ១៥កើត ខែ ជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ២០២០។