មន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង៖
វគ្គបណ្តុះបណ្តាលបច្ចេកទេសការកែច្នៃផលិតផលកសិកម្ម ទឹកសណ្តែកសៀងទឹកល្ពៅ និងម្ទេសសម្ងួត ដល់ កសិករដាំអាជីព និងពាក់កណ្តាលអាជីព សរុបចំនួន៩៩រូប(ស្រី្ត៩៥រូប) កាលពីថ្ងៃទី០៤ ដល់ថ្ងៃទី០៥ ខែ មិថុនា ឆ្នាំ២០២០។ ប្រជាកសិករមកពីភូមិគោលដៅ ចំនួន៥ភូមិ ក្នុងស្រុកចំនួន៣ ដូចជា ស្រុកសៀមប៉ាង ស្រុកថាឡាបរិវ៉ាត់ និងស្រុកសៀមបូក ក្រោមការឧបត្ថម្ភ និងគាំទ្រថវិកាដោយគម្រោង បន្លែ ផ្លែឈើ កម្ពុជា (ឈេន)។
វគ្គបណ្តុះបណ្តាលរៀបចំឡើងក្នុងគោលបំណង៖
- បណ្ដុះបណ្ដាលការកែច្នៃអាហារខ្នាតតូចក្រោមកិច្ចសហការជាមួយគម្រោងបន្លែផ្លែឈើ
- កសិករក្នុងគម្រោងទទួលបានបច្ចេកទេសកែច្នៃផលិតផលពីចម្ការបន្លែទុកសម្រាប់ហូបនិងលក់
- កសិករចេះសន្សំសំចៃ និងកាត់បន្ថយការបាត់បង់បរិមាណក្រោយប្រមូលផល
តាមរយៈការបណ្តុះបណ្តាល ក្រុមគោលដៅបានទទួលយកចំណេះដឹងពីការកែច្នៃ ទឹកល្ពៅ ទឹកសណ្តែក និងម្ទេសសម្ងួត ដែលមានរសជាតិឆ្ងាញ់។ ពួកគេដឹងវិធីសាស្រ្តធ្វើអនាម័យដូចជា ក្នុងការលាងសម្អាតដប ការបរិភោគភេសជ្ជៈមានអាហារូបត្ថម្ភក្នុងគ្រួសារ។ ដូច្នេះអាចកាត់បន្ថយការចំណាយលើភេសជ្ជៈផ្សេងៗ ពីព្រោះពួកគេអាចធ្វើដោយខ្លួនឯងបាន មិនប៉ះពាល់សុខភាព សម្រាប់កូនៗ និងសមាជិកគ្រួសារផ្សេងទៀតបរិភោគ។