ថ្ងៃ ពុធ១៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២០ ក្រសួងកិច្ចការនារីដោយមានការគាំទ្រ ពីកម្មវិធីកិច្ចសហប្រតិបត្តិការ អូស្រ្តាលី-កម្ពុជា ដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ហៅកាត់ថាកម្មវិធី ACCESS បានបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ ស្តីពីបទដ្ឋានអប្បបរមាសម្រាប់ការ ផ្តល់ប្រឹក្សាជាមូលដ្ឋានដល់ស្រ្តី និងក្មេងស្រីជាជនរងគ្រោះដោយអំពើហិង្សាដល់មន្រ្តី/ ភ្នាក់ងារ នគរបាលយុត្តិធម៌ ។
វគ្គបណ្តុះបណ្តាលនឹងប្រព្រឹត្តទៅរយៈពេល០៣ថ្ងៃ ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាព បន្ថែមអំពីរបៀបនៃការឆ្លើយតបជួយជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេឌ័រឱ្យកាន់តែមានប្រសិទ្ធភាព និងធ្វើការបណ្តុះបណ្តាលបន្តដល់អ្នកផ្តល់សេវានៅថ្នាក់ខេត្ត និងស្រុក។
លោកជំទាវ ញាណ សុចិត្រា អគ្គនាយក នៃអគ្គនាយកដ្ឋានអភិវវឌ្ឍសង្គម ជាគណ:អធិបតីនៃអង្គពិធី ដោយមានការចូលរួមពីមន្រ្តីនិងភា្នក់ងារនគរបាលយុត្តិធម៌ នៃមន្ទីរកិច្ចការនារីចំនួន០៨ ខេត្ត មានខេត្តកំពង់ស្ពឺ ព្រះស៊ីហនុ កំពង់ចាម ត្បូងឃ្មុំ សៀមរាប ព្រះវិហារ រតនគិរី និងខេត្តស្ទឹងត្រែង សរុប ២៥នាក់ ប្រុស៦នាក់។