កិច្ចប្រជុំពិភាក្សាបញ្ហាប្រឈមនៅពេលចុះអនុវត្តការងារផ្សព្វផ្សាយអំពី កាបង្ការទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍វ័យកុមារ និងការមានផ្ទៃពោះវ័យជំទង់

68

មន្ទីរកិច្ចការនារីខេត្តរតនគិរី៖

 

កិច្ចប្រជុំពិភាក្សាបញ្ហាប្រឈមនៅពេលចុះអនុវត្តការងារផ្សព្វផ្សាយអំពី កាបង្ការទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍វ័យកុមារ  និងការមានផ្ទៃពោះវ័យជំទង់  ។  ជនជាតិភាគតិចមួយចំនួនរៀបការនៅអាយុ ១០ ទៅ ១២ឆ្នាំ។ ការរៀបការវ័យក្មេងមានបញ្ហាប្រឈមមួយចំនួនដូចជា៖

(1) ចំណេះដឹងទាបធ្វើឱ្យប៉ះពាល់ដល់ការសម្រេចចិត្តដើម្បីរៀបចំគ្រួសារមួយឱ្យមានសុភមង្គល។

(2) ប្រឈមនឹងមានកូនច្រើន ប៉ះពាល់ដល់សុខភាពម្តាយនិងទារក ដោយសារពុំមានផែនការគ្រួសារច្បាស់លាស់។

(3) អំពើហិង្សាក្នុងគ្រួសារ រួមមានហិង្សាផ្លូវកាយ ផ្លូវអារម្មណ៍ ផ្លូវភេទ និងសេដ្ឋកិច្ច។

 

ខេត្តរតនគិរីមានជនជាតិដើមភាគតិចចំនួន ៨ ជនជាតិ  ដូចជា ទំពួន,គ្រឹង,ចារ៉ាយ,ព្រៅ, កាវែត, កាចក់, លុន, និងភ្នង។  មន្ទីរកិច្ចការនារខេត្តរត:គីរី នឹងសហការជាមួយ អង្គការ UNICEFដើម្បីចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ។

 

បញ្ហាប្រឈមក្នុងការផ្សព្វផ្សាយមានដូចជា៖

-ការផ្សព្វផ្សាយនៅតាមភូមិឃុំមិនទាន់បានទូលំទូលាយ

-ត្រូវប្រើភាសាជនជាតិដើមភាគតិចដើម្បីទំនាក់ទំនងគ្នា។ អ្នកទទួលបន្ទុកកិច្ចការនារីនិងកុមារ បានចូលរួមយ៉ាងសកម្មដើម្បីជួយបកប្រែភាសារបស់ពួកគាត់។

-ពួកគាត់មានវប្បធម៌ប្រពៃណីខុសៗគ្នា ដូច្នេះយើងត្រូវរៀនពីពួកគាត់អោយបានច្រើន។

 

កិច្ចប្រជុំនេះ ដឹកនាំដោយលោកស្រី  វ៉ាត់  អៀងហេង  ប្រធានមន្ទីរកិច្ចការនារីខេត្តរតនគិរី  ដែលមានអ្នកចូលរួមចំនួន  ១០នាក់ (ស្រី០៨នាក់) ធ្វើនៅថ្ងៃចន្ទ  ១១កើត  ខែជេស្ឋ  ឆ្នាំជូត  ទោស័ក  ព.ស២៥៦៤  ត្រូវថ្ងៃទី  ០១  ខែមិថុនា  ឆ្នាំ២០២០  ។