ជនមានពិការភាពក្នុងខេត្តកំពង់ឆ្នាំងចូលរួម វគ្គបណ្តុះបណ្តាលស្តីពី “សមភាពយេនឌ័រ ស្រី្ត និងកុមារីមានពិការភាព”

40

មន្ទីរកិច្ចការនារីខេត្តកំពង់ឆ្នាំង បានសហការណ៍ជាមួយអង្គការសាអូរី រៀបចំវគ្គបណ្តុះបណ្តាលស្តីពី”សមភាពយេនឌ័រ ស្រី្ត និងកុមារីមានពិការភាពដល់ជនមានពិការភាពនៅក្នុងមូលដ្ឋាន។  លោកស្រី  កែ នី អនុប្រធានមន្ទីរកិច្ចការនារីខេត្ត និង លោកស្រីអ៊ុ អមរ៉ារ័ត្ន នាយិការប្រតិបត្តិអង្គការសាអូរី ក៏បានចូលរួមក្នុងពិធីបើកផងដែរ ដែលមានអ្នកចូលរួមសរុប  ៣៥ នាក់ (ស្រ្តី ២០ នាក់) ។

 

វគ្គបណ្តុះបណ្តាលមានគោលបំណងដូចខាងក្រោម៖

-ដើម្បីបញ្ចប់ការរិះគន់ ប្រឆាំងស្រ្តី និងក្មេងស្រីដែលមានពិការភាព

-ដើម្បីបញ្ចប់ការប្រឆាំងអំពើហិង្សាលើស្ត្រី និងកុមារ មានពិការភាព

-ចូលរួមក្នុងភាពជាអ្នកដឹកនាំ និងការធ្វើសេចក្តីសម្រេចចិត្តពេញលេញ

 

ជនមានពិការភាពទទួលបានចំណេះដឹងស្តីពីយេនឌ័រ  ផលប៉ះពាល់របស់អំពើហិង្សាចំពោះសហគមន៍ និងគ្រួសារ ។ បន្ថែមពីនេះទៀតក្រុមគោលដៅយល់ដឹងពីភាពជាអ្នកដឹកនាំ។ ព្រមទាំង ពួកគាត់ត្រូវបានលើកទឹកចិត្តឱ្យចូលរួមដឹកនាំ និងធ្វើការសម្រេចចិត្ត ។

 

វគ្គបណ្តុះបណ្តាលធ្វើនៅថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០២-០៣ ខែ  មិថុនា  ឆ្នាំ២០២០  ក្រោមការឧបត្ថម្ភរបស់អង្គការជំនួយរបស់វិហារដាណឺម៉ាក និងសហភាពសហគមន៍អឺរ៉ុប។