លោកជំទាវ ខេង សំវ៉ាដា បានចូលរួមកិច្ចប្រជុំពិភាក្សាអំពីគម្រោងថវិការបស់លេខាធិការដ្ឋាន និងអនុគណៈកម្មការនានា សម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣

8

លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានចូលរួមកិច្ចប្រជុំពិភាក្សាអំពីគម្រោងថវិការបស់លេខាធិការដ្ឋាន និងអនុគណៈកម្មការនានា សម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

គួរបញ្ជាក់ផងដែរ ក្រសួងកិច្ចការនារី គ្រោងរៀបចំវេទិកាក្រៅកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ក្រោមប្រធានបទ វេទិកាអាស៊ី-អឺរ៉ុប ស្តីពី ស្រ្តី សន្តិភាព និងសន្តិសុខ ក្នុងគោលបំណងចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍រវាងប្រទេសនៅតំបន់អាស៊ី និងអឺរ៉ុប និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងទ្វីបទាំងពីរ ជាពិសេសពិនិត្យកាលានុវត្តភាពក្នុងការបង្កើតយន្តការរួមក្នុងការអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិលេខ១៣២៥ ស្តីពី ស្រ្តី សន្តិភាព និងសន្តិសុខ។