មន្ទីរកិច្ចការនារីខេត្តស្វាយរៀង៖
ថ្នាក់ដឹកនាំឃុំ អ្នកទទួលបន្ទុកកិច្ចការស្ត្រីនិងកុមារឃុំ ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម បានទទួលវគ្គពង្រឹងសមត្ថភាព ស្តីពីការលើកកម្ពស់ការអប់រំ និងសុខុមាលភាពសង្គម នៅសាលាស្រុក រមាសហែក ខេត្តស្វាយរៀង កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ ។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណងដូចខាងក្រោម៖
១-បង្កើនការយល់ដឹងអំពីយេនឌ័រ និងភេទ
២-បង្កើនការយល់ដឹងការលើកកម្ពស់ការអប់រំ និងសីលធម៌សង្គម
៣-យល់ដឹងអំពីសុខភាពបន្តពូជ សុខភាពផ្លូវភេទ
៤-យល់ដឹងអំពីមូលដ្ឋានគ្រឹះអាហារូបត្ថម្ភសម្រាប់កុមារ និងសម្រាប់មនុស្សចាស់
៥-ផ្តល់ចំណេះដឹងស្តីពី ការបង្ការ ការចម្លងមេរោគអេដស៍ពីម្តាយទៅកូន។
លោកស្រី ទុំ សារានី ប្រធានមន្ទីរកិច្ចការនារីខេត្ត លោកស្រី កែវ សោភ័ណ អភិបាលរងស្រុករមាសហែក បានចូលរួមជាគណៈធិបតីក្នុងវគ្គបណ្តុះបណ្តាល ដែលមានអ្នកចូលរួមសរុបចំនួន 19នាក់ ។