មន្ទីរកិច្ចការនារីខេត្តរតនគិរី៖
សមាជិកក្នុងក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GVB Working Group) ខេត្តរតនគិរី មានដូចជា លោកស្រី វ៉ាត់ អៀងហេង ប្រធានមន្ទីរកិច្ចការនារីខេត្តរតនគិរី លោកស្រីអនុប្រធានមន្ទីរ លោកស្រីប្រធាន អនុប្រធានការិយាល័យជំនាញ ក្នុងមន្ទីរកិច្ចការនារីខេត្ត ដែល បានចូលរួមកិច្ចប្រជុំតាមរយៈកម្មវិធីZOOM (អនឡាញ) ។
កិច្ចប្រជុំមានគោលបំណង ដូចខាងក្រោម៖
១. ជម្រាបជូនអំពីគោលបំណងនៃការបង្កើតក្រុមការងារ
២. ប្រកាសសមាសភាពរបស់ក្រុមការងារ និងតួនាទី ភារកិច្ច
៣. គោលការណ៍ និងគុណតម្លៃរបស់អ្នកផ្តល់សេវា និងពិភាក្សាអំពីជំហ៊ានត្រូវអនុវត្តបន្ដ។
កិច្ចប្រជុំនេះមាន អ្នកចូលរួមប្រមាណ៤០នាក់ អញ្ចើញមកពីមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងដឹកនាំដោយមន្រ្តីជំនាញរបស់ក្រសួងកិច្ចការនារី សហការជាមួយប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តរតនគិរី ។ ក្រសួងកិច្ចការនារីជាភាគីគាំទ្របច្ចេកទេស ចំណែកថវិការឧបត្ថម្ភដោយ រដ្ឋាភិបាលអូស្ត្រាលី #DFAT តាមរយៈកម្មវិធី #ACCESS ។ អង្គការឃែរអន្តរជាតិប្រចាំប្រទេស កម្មវិធី #CARE គម្រោងសេវាសុវត្ថិភាពសម្រាប់ជនជាតិដើមភាពតិច #SSMP ក៏បានចូលរួមអនុវត្តផងដែរ។ កិច្ចប្រជុំធ្វើនៅថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០