គណៈប្រតិភូក្រសួងកិច្ចការនារីដឹកនាំដោយ លោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការ និងលោកជំទាវ អ៊ឹម ស៊ីថែ រដ្ឋលេខាធិកាក្រសួងកិច្ចការនារី ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ វេជ្ជ.អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងគណៈប្រតិភូអមដំណើរបានចុះសួរសុខទុក្ខកងទ័ពនៅ តំបន់ប្រតិបត្តិការសិករងខេត្តមណ្ឌល

6

គណៈប្រតិភូក្រសួងកិច្ចការនារីដឹកនាំដោយ លោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការ និងលោកជំទាវ អ៊ឹម ស៊ីថែ រដ្ឋលេខាធិកាក្រសួងកិច្ចការនារី ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ វេជ្ជ.អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងគណៈប្រតិភូអមដំណើរបានចុះសួរសុខទុក្ខកងទ័ពនៅ តំបន់ប្រតិបត្តិការសិករងខេត្តមណ្ឌលគីរីយោធភូមិភាគទី១ និងអង្គភាពវរៈសេនាតូលេខ២ តំបន់ប្រតិបត្តិការសិករងខេត្តមណ្ឌលគីរី ដែលស្ថិតនៅក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។ ពិធីសួរសុខទុក្ខនេះមានការចូលរួមពី លោកស្រី ម៉ាសី សុខនី ប្រធានមន្ទីរកិច្ចការនារីខេត្តមណ្ឌលគីរី ឧត្តមសេនីយ៍ទោ សាន គឹមអឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត មន្រ្តីមន្ទីរកិច្ចការនារីខេត្ត និងពលទាហាន។ នៅក្នុងពិធីសួរសុខទុក្ខនេះ ក្រសួងកិច្ចការនារីបានឧបត្ថម្ភថវិកាជូនដល់បញ្ជាការដ្ឋានកងពលលេខ២ ចំនួន៥លានរៀល ព្រមទាំងបានចែកជូនដល់នាយទាហាន នាយទាហានរង ពលទាហាន យោធិនចូលនិវត្តន៍ និងគ្រួសារយោធិន សរុប ១១១ នាក់ ដោយម្នាក់ៗទទួលបាននូវ៖ ភូយ១ មុង១ កន្សែង១ សាប៊ូ ទឹកស៊ីអ៑ីវ ទឹកត្រី មី ១កេះ ត្រីខកំប៉ុង១យួរ និងថវិកា ១០០.០០០ រៀល។ ជាមួយគ្នានេះដែរ ក្រុមហ៊ុននំស្រួយលីលី បានជួយឧបត្ថម្ភនំចំនួន ១២កេះ ។
លោកជំទាវ ឃឹម ចំរើន បានលើកបញ្ជាក់ពីប្រសាសន៍សួរសុខទុក្ខ និងជួនពររបស់លោកជំទាវរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំទាំងអស់របស់ក្រសួងកិច្ចការនារី ដល់ពលទាហានដែលកំពង់ការពារព្រំដែន។ ព្រមទាំងលោកជំទាវ ក៏បានកើនរំលឹកដល់ពលទាហានទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលរបស់វីរ៉ីសកូវីដ១៩ ដោយប្រតិបត្តិតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល។ ពិធីសំណេះសំណាលនេះធ្វើឡើងនៅថ្ងៃចន្ទ ៥ រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២០។