លោកជំទាវ អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអនុញ្ញាតជូនក្រុមការងាររបស់ក្រុមហ៊ុន វើលដ៍ ឡាយហ្វ៍ ហ្វាម៉ា (world life pharma) ដើម្បីជួបសម្តែងការគួរសម និងប្រគល់ ជែលលាងសំអាតដៃ ព្រមទាំងជែលបិតបញ្ចុះកំដៅ

5

លោកជំទាវ អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអនុញ្ញាតជូនក្រុមការងាររបស់ក្រុមហ៊ុន វើលដ៍ ឡាយហ្វ៍ ហ្វាម៉ា (world life pharma) ដើម្បីជួបសម្តែងការគួរសម និងប្រគល់ ជែលលាងសំអាតដៃ ព្រមទាំងជែលបិតបញ្ចុះកំដៅ សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីការពារ ពីការឆ្លងរីករាលដាល របស់វីរុសកូវីដ ១៩ នាពេលបច្ចុប្បន្ន។ ដោយផ្អែកលើគោលការណ៍ ការរួមចំណែកទទួលខុសត្រូវចំពោះសង្គម ក្រុមហ៊ុន វើលដ៍ ឡាយហ្វ៍ ហ្វាម៉ា បានផ្តល់ ជាជែលលាងសំអាតដៃចំនួន៣កេះ (១០៨ដប) និងជែលបិតបញ្ចុះកំដៅចំនួន៥កេះ (១,០០០ ប្រអប់) ដល់លោកជំទាវរដ្ឋមន្រ្តី ដើម្បីចែកជូនប្រជាពលរដ្ឋសម្រាប់បង្កើនអនាម័យនៅតាមភូមិឃុំ។ ក្រុមហ៊ុន វើលដ៍ ឡាយហ្វ៍ ហ្វាម៉ា ក៏មានសកម្មភាពសប្បុរសធម៌ជាច្រើន ដើម្បីចូលរួមលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋ តាមរយៈផ្សព្វផ្សាយសារដែលមានខ្លឹមសារអប់រំអំពីសុខភាពតាមរយៈបណ្តាញសង្គម ។ លោកជំទាវរដ្ឋមន្រ្តី បានស្វាគមន៍ និងកោតសរសើរដល់ក្រុមការងារដែលជាសហគ្រិនកម្ពុជាវ័យក្មេង បានយកចិត្តទុកដាក់ចូលរួមចំណែកជួយសង្គមជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស កូវីដ ១៩នេះ។ លោកជំទាវរដ្ឋមន្រ្តី បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ព្រមទាំងលើកទឹកចិត្តក្រុមការងារ សូមឱ្យបន្តសកម្មភាពជួយដល់សង្គម ព្រមទាំងអាចសម្រេចកិច្ចការងាររបស់ពួកគេឱ្យបានជោគជ័យ។
ជំនួបនេះបានធ្វើឡើងកាលពីថ្ងៃចន្ទ ០៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួងកិច្ចការនារី ។