លោកជំទាវរដ្ឋមន្រ្តី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារីបានអនុញាតិឱ្យសមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) ចូលជូបសំណេះសំណាល់

12

កាលពីថ្ងៃចន្ទ ៥ រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួងកិច្ចការនារី លោកជំទាវរដ្ឋមន្រ្តី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារីបានអនុញាតិឱ្យសមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) ចូលជូបសំណេះសំណាល់ ។ ក្នុងកិច្ចសំណេះសំណាល់នេះ សមាគមសហគ្រិនស្រ្តីកម្ពុជា បានលើកឡើងពីបញ្ហាប្រឈម និងផលប៉ះពាល់មួយចំនួនដែល សមជិកក្នុងសមាគម បានជួបប្រទះ ក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺ កូវីដ ១៩ (COVID-19) ។ ទោះបីជាយ៉ាងណាក៏ដោយ សមាគមសហគ្រិនស្រ្តីកម្ពុជាក៏សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ជូនរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគិតគូរពីបញ្ហារបស់សហគ្រិនកម្ពុជា ជាពិសេសសហគ្រិនស្រ្តី។ ក្នុងឱកាសនេះដែរ សមាគមសហគ្រិនស្រ្តីកម្ពុជា បានឧបត្ថម្ភ អង្ករ ចំនួន ១០តោន ជូនក្រសួងកិច្ចការនារី សម្រាប់ចែកជូនប្រជាពលរដ្ឋដែលកំពុងខ្វះខាត ក៏ដូចជាប្រជាពលរដ្ឋដែលទទួលផលប៉ះពាល់ធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺ កូវីដ ១៩ (COVID-19) ។