គម្រោងបញ្ជ្រាបយេនឌ័រសម្រាប់បង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី
ប្រវត្តិគម្រោង នៅព្រះរាជាណាចក្រកម្ពុជា បុរសមានអាយុច្រើនជាង៤០ឆ្នាំ មានចំនួនតិចជាងស្ត្រី ដោយសារសង្គ្រាមស៊ីវិលដែលអូសបន្លាយជាង២ទសវត្សរ៍កន្លងមក។ ជំរឿនប្រជាសាស្ត្រនៅឆ្នាំ២០១៣បង្ហាញថា ចំនួនស្ត្រីដែលជាមេគ្រួសារនៅតែមានកម្រិតខ្ពស់ ដល់ទៅ២៧.១% បើប្រៀបធៀបទៅនឹងចំនួនមេគ្រួសារសរុប។ ទោះបីជាមានការរំពឹងទុកច្រើនចំពោះការចូលរួមរបស់ស្ត្រីក្នុង…