វគ្គបណ្តុះបណ្តាលជាសេរី អំពីគោលការណ៍ច្បាប់នានា លើកទី១ ដល់មន្រ្តី/ភ្នាក់ងារនគរបាលយុត្តិធម៌ និងមន្រ្តីអន្តរនាយកដ្ឋាននៃក្រសួងកិច្ចការនារី

25

ថ្ងៃអង្គារ ១៤កើត – ពុធ ១៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃ ១-២ ខែតុលា ឆ្នាំ២០២០ នាយកដ្ឋានការពារផ្លូវច្បាប់ ក្រសួងកិច្ចការនារី ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលី តាមរយៈទូតអូស្រ្តាលីប្រចាំប្រទេសកម្ពុជា និងតាមរយៈកម្មវិធី ACCESS បានរៀបចំវគ្គបណ្តុះបណ្តាលជាសេរី អំពីគោលការណ៍ច្បាប់នានា លើកទី១ ដល់មន្រ្តី/ភ្នាក់ងារនគរបាលយុត្តិធម៌ និងមន្រ្តីអន្តរនាយកដ្ឋាននៃក្រសួងកិច្ចការនារី ក្រោមអធីបតីភាពលោកជំទាវ ញាណ សុចិត្រា អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម ដោយមានអ្នកចូលរួមសរុប ៣៧នាក់ ស្រី ២៥នាក់។

វគ្គបណ្តុះបណ្តាលអំពីច្បាប់ពាក់ព័ន្ធនេះមានគោលបំណង ធ្វើការអភិវឌ្ឍន៍សមត្ថភាព និងចំនេះដឹងផ្នែកច្បាប់ ជូនទៅមន្រ្តី/ភ្នាក់ងារនគរបាលយុត្តិធម៌ និងមន្រ្តីវ័យក្មេង ដែលជាធនធានមនុស្សរបស់ក្រសួង

ដើម្បីយកចំនេះដឹងនេះទៅប្រើប្រាស់ជាប្រយោជន៍ក្នុងការអនុវត្តការងារប្រចាំថ្ងៃ និងចូលរួមក្នុងការលើកកម្ពស់សមភាពយេនឌ័រ ការការពាសិទ្ធិ និងផលប្រយោជន៍របស់ស្រ្តី ជាពិសេសរួមគ្នាកាត់បន្ថយ និងឈានទៅលុបបំបាត់អំពើហិង្សាលើស្ត្រីនៅកម្ពុជា។

វគ្គបណ្តុះបណ្តាលជាសេរីអំពីគោលការណ៍ច្បាប់ពាក់ព័ន្ធនានានឹងប្រព្រឹត្តទៅចំនួន៥ វគ្គបន្តទៀត។