វគ្គបណ្តុះបណ្តាលចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី៨-៩ ខែកញ្ញា ឆ្នាំ២០២០ ស្តីពី ការសង្គ្រោះបឋមផ្លូវចិត្ត និងការគាំទ្រផ្លូវចិត្តពីចំងាយ

10

នាយកដ្ឋានការពារផ្លូវច្បាប់នៃក្រសួងកិច្ចការនារី បានរៀបចំវគ្គបណ្តុះបណ្តាលចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី៨-៩ ខែកញ្ញា ឆ្នាំ២០២០ ស្តីពី ការសង្គ្រោះបឋមផ្លូវចិត្ត និងការគាំទ្រផ្លូវចិត្តពីចំងាយ ក្នុងគោលបំណងចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ ពាក់ព័ន្ធនឹងវិធីសាស្រ្តក្នុងការផ្តល់ប្រឹក្សាយោបល់ផ្លូវចិត្តពីចម្ងាយដល់មន្រ្តីវ័យក្មេងរបស់នាយកដ្ឋានការពារផ្លូវច្បាប់នៃក្រសួងកិច្ចការនារី ដែលពួកគេនឹងក្លាយទៅជាអ្នកផ្តល់ប្រឹក្សាយោបល់ ដែលមានសមត្ថភាពនិងគុណភាពនាពេលខាងមុខ។ វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ ញាណ សុចិត្រា អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម ក្រោមកិច្ចសហការរបស់អង្គការចិត្តសាស្រ្តសង្គម អន្តរវប្បធម៌ (TPO) និងគាំទ្រហិរញ្ញវត្ថុដោយកម្មវិធីACCESS។