ការសួរសុខទុក្ខគ្រួសារក្រីក្រ

25

មន្ទីរកិច្ចការនារីខេត្តកណ្តាល៖

 

នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ មន្ទីរកិច្ចការនារីខេត្តកណ្តាល បានសួរសុខទុកកុមារីរងគ្រោះ និងគ្រួសារក្រីក្រ មានកូនភ្លោះ ក្រោមការដឹកនាំរបស់លោកជំទាវ នួន នារតី ដែលជាសមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ។

 

គ្រួសារចំនួន២ ទទួលអំណោយដូចជា៖

– គ្រួសារក្រីក្រមានកូនភ្លោះ ទទួលបាននូវ អង្ករ៥០គីឡូ មី១កេស ត្រីខ១ដុំ ទឹកត្រី១យួរ ម្ស៉ៅទឹកដោះគោឌុយមិច ២កំប៉ុង និងថវិកា១០ម៉ឺនរៀល។

– គ្រួសាររបស់កុមារីរងគ្រោះ ទទួលបាននូវ អង្ករ ៥០គីឡូ មី១កេស ត្រីខ១ដុំ ទឹកត្រី១យួរ និងថវិកា១០ម៉ឺនរៀល។