មន្ទីរកិច្ចការនារីខេត្តកែប៖
នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ថ្នាក់ដឹកនាំ និងមន្រ្តីរបស់មន្ទីរកិច្ចការនារីខេត្តកែប បានទទួលសម្ភារ:ការពារជំងឺកូវីដ-១៩ និងសម្ភារ:ផ្សព្វផ្សាយពត៌មានស្តីពី ការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ អាពាហ៍ពិពាហ៍វ័យកុមារ និងការចិញ្ចឹមកូនបែបវិជ្ជមាន ដល់ស្រ្តីងាយរងគ្រោះ និងសហគមន៍ពីក្រសួងកិច្ចការនារី ។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាពរបស់ លោកជំទាវ ញាណ សុចិត្រា អគ្គនាយកអភិវឌ្ឍន៍សង្គម នៃក្រសួងកិច្ចការនារី និងមានការអញ្ជើញចូលរួមពីលោកស្រី អភិបាលរងស្រុកដំណាក់ចង្អើរ និងសហការី (សម្ភារៈនេះសម្រាប់ផ្តល់ជូន ភូមិចំនួន ០៥ ក្នុងឃុំពងទឹក) ។
សម្ភារៈដែលបានផ្តល់ជូនរួមមាន: សាប៊ូ ខិតប័ណ្ណ ផ្ទាំងរូបភាព និងUSB។