មន្ទីរកិច្ចការនារីខេត្តស្វាយរៀង៖
ប្រធាន មន្ទីរកិច្ចការនារីខេត្ត បានចូលរួមកិច្ចប្រជុំពិភាក្សា ពង្រឹងវិធានការទប់ស្កាត់ និងគ្រប់គ្រងពលករឆ្លងដែនទៅប្រទេសវៀតណាមដោយខុសច្បាប់ នៅទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិបាវិត ក្រោមអធិបតីភាពលោកជំទាវ ឯក សុវណ្ណភារៈ អភិបាលរងនៃគណៈអភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គ.ខ.ប.ជ។
កិច្ចប្រជុំនេះមានការចូលរួមពី លោក លោកស្រី ប្រធានមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរច្រកព្រំដែនអន្តរជាតិបាវិត វត្តមានសរុប ២០ នាក់ (ស្រី្ត ៨នាក់) ។ កិច្ចប្រជុំនេះមានគោលបំណង ពិភាក្សាពង្រឹងវិធានការទប់ស្កាត់ និងគ្រប់គ្រងពលករឆ្លងដែនទៅប្រទេសវៀតណាមដោយខុសច្បាប់ និងបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធការវិលត្រឡប់ និងនីតិវិធីនៃការគ្រប់គ្រងលំហូរពលករឆ្លងកាត់ព្រំដែនដែលព្យាយាមឆ្លងដែនទៅមកដោយខុសច្បាប់ ព្រមទាំងផ្សព្វផ្សាយពីវិធានការលេខ ១៣៩៦ ស.ជ.ណ. របស់ក្រសួងមហាផ្ទៃផងដែរ។
ថ្ងៃចន្ទ ៧កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ២០២០ ។