មន្ទីរកិច្ចការនារីខេត្តរតនគិរី៖
ថ្ងៃព្រហស្បត្តិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា គ.ស២០២០ មន្ទីរកិច្ចការនារីខេត្តរតនគិរី ក្រុមការងាររបស់មន្ទីរកិច្ចការនារី បានសហការជាមួយ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការនារីនិងកុមាររបស់សង្កាត់យក្សឡោម និងមេភូមិ បានចុះផ្សព្វផ្សាយស្ដីពី ការបង្ការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ និងការបង្ការទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍វ័យកុមារ និងការមានផ្ទៃពោះវ័យជំទង់ ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិភ្នំ និងភូមិសីល ក្រុងបានលុង ៕