ពិធីសួរសុខទុក្ខ និងផ្តល់អំណោយសប្បុរសធម៌

27

មន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង៖

ថ្ងៃទី ៧-៨ ខែកក្កដា ឆ្នាំ២០២០ ប្រជាពលរដ្ឋមកពី ១៧គ្រួសារ បានទទូលអំណោយ របស់រាជរដ្ឋាភិបាល និងសម្ភារៈឧបត្ថម្ភដោយ UNFPA ដើម្បីឆ្លើយតបទៅនឹងកូវីដ-១៩ ដល់គ្រួសារក្រីក្រ និងអប់រំទប់ស្កាត់ការប្រើអំពើហិង្សា​ មកពី៨ភូមិ ក្នុង៦ឃុំ របស់ស្រុកថាឡាបរិវ៉ាត់ និងស្រុកសៀមបូក ស្រុកបុរីអូរស្វាយសែនជ័យ។ ពិធីសួរសុខទុក្ខនេះមានការចូលរួមពីសំណាក់ លោកជំទាវ អភិបាលរងខេត្ត លោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្ត ការិយាល័យការពារផ្លូវច្បាប់  លោកស្រីអភិបាលរងស្រុក ការិយាល័យសុខមាលភាពសង្គម ថ្នាក់ដឹកនាំភូមិ ។ អំណោយសប្បុរសធម៌ទាំងនោះរួមមាន :  អង្ករ២០គីឡូ សារុង២ ក្រម៉ា២ សាប៊ូ បោកខោអាវ២ថង់ ថ្នាំដុសធ្មេញនិងច្រាស២សម្រាប់  ចែលលាងដៃ និងសាប៊ូឡុច២ដុំ ។