ទិវាសហគ្រិនស្ត្រី ប្រារព្ធឡើងជាលើកទី៣ នៅកម្ពុជា ដើម្បីស្វែងយល់ពីភាពអស្ចារ្យ របស់ខ្លួនឯង

39

ទិវាសហគ្រិនស្ត្រី WED បានប្រារព្ធឡើង ជាលើកទី៣ ជាមួយប្រធានបទ “ស្វែងយល់ពីភាព អស្ចារ្យរបស់ខ្លួន” និងជាការលើកទឹកចិត្ត ជាពិសេសជំរុញឲ្យ ស្ត្រីមានភាពអង់អាច ដើម្បីក្លាយជាសហគ្រិនស្ត្រីមួយរូប ដែលកើតចេញ ពីភាពអស្ចារ្យរបស់ខ្លួន ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោកស្រី វេជ្ជបណ្ឌិត អឹុង កន្ថាផាវី រដ្ឋមន្ត្រី ក្រសួងកិច្ចការនារី និងសមាជិក សមាជិការ នៃស្ត្រីដែលជាសហគ្រិនជាច្រើនរូបទៀត បានចូលរួម ដែលកម្មវិធី បានធ្វើឡើង កាលពីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅឯសណ្ឋាគារហ៊ីម៉ាវ៉ារ៉ី ។ ទិវាសហគ្រិនស្ត្រី ត្រូវបានរៀបចំឡើង ដើម្បីលើកកម្ពស់ស្ត្រី និងក្មេងស្រីនៅក្នុងវិស័យពាណិជ្ជកម្ម ជាលក្ខណៈសកល​ ហើយក៏ជាថ្ងៃមួយ ដែលស្ត្រីដឹកនាំនៅក្នុងវិស័យ ពាណិជ្ជកម្មជួនជុំគ្នា និងចែករំលែកបទពិសោធន៍ ចំណេះដឹង និងភាពជាអ្នកដឹកនាំ ដល់បណ្តាលអ្នកចូលរួម និងផ្សព្វផ្សាយតាមរយៈ សារព័ត៌មានផងដែរ។ នៅក្នុងកម្មវិធី នេះដែរ លោកស្រីវេជ្ជបណ្ឌិត អឹុង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានឡើងថ្លែងសន្ទរកថាបើកមកម្មវិធី ហើយលោកស្រី ក៏បានផ្តល់នូវការគាំទ្រ ចំពោះសហគ្រិនស្ត្រីកម្ពុជា ផងដែរ ។ នៅក្នុងកម្មវិធីនេះ ក៏មានការរៀបចំជាវេទិកា ពិភាក្សាក្រោមប្រធានបទ “ស្វែងយល់ពីភាពអស្ចារ្យរបស់ខ្លួនឯង” ដោយមានវាគ្មិនកិត្តិយស៥រូប ដែលសុទ្ធតែ ជាសហគ្រិនស្ត្រី ដែលធ្លាប់ទទួលបានជោគជ័យ យ៉ាងពេញទំហឹង ផងដែរ ក្នុងនោះមានឧកញ៉ា កែវ មុំ ប្រធានសហាគម សហគ្រិនស្ត្រីកម្ពុជា CWEA, លោកស្រី លីម អាលីសៀ នាយកប្រតិបត្តិ សណ្ឋាគារ ហ៊ីម៉ាវ៉ារ៉ី, លោកស្រី សុខ សោភា អនុប្រធានជាន់ខ្ពស់ និងជាប្រធានផ្នែកទីផ្សារ ធនាគារអេស៊ីលីដា, ឧកញ៉ា ស្រ៊ាត មុំសុភា ស្ថាបនិកនិងជា នាយិកាក្រុមហ៊ុន ហុហ្វីយ៉ាខបផ័ររ៉េសិន។ និងលោកស្រី ជា សុខលាង ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន Eco Great Mekong Solutons (Eco GMS) ដែលអ្នកទាំងប្រាំបាន ណែនាំ នឹងផ្តល់ជាគំនិត ទាក់ទងជាមួយ ភាពជោគជ័យ និងដើម្បីស្វែងរកអ្វីជាភាព អស្ចារ្យរបស់ស្រ្តី ជាពិសេសជំរុញទឹកចិត្ត ស្ត្រីក្នុងការ ស្វែងយល់ឲ្យច្បាស់ ពីភាពអង់អាចរបស់ខ្លួន ក្នុងការសម្រេចកិច្ចការអ្វីមួយ ដោយជោគជ័យ ។ សូមរំលឹកថា នៅប្រទេសកម្ពុជា ស្ត្រីដែលជាម្ចាស់អាជីវកម្ម គឺមានរហូតដល់ ៥៥% ក្នុងនោះ២៩% ធ្វើអាជីវកម្ម ទាក់ទងនឹងការនាំចេញនាំចូល ការចែកចាយ សិប្បកម្ម វាយនភណ្ឌ និងការលក់រាយជាដើម ដោយឡែក ២៣%ទផត ធ្វើអាជីវកម្មទាក់ទង និងការ្តល់សេវាកម្មទៅលើ ផ្នែកសម្ផស្សនិងសុខភាព អាហារ និងផ្នែកបដិសណ្ឋាកិច្ច ហើយក្រៅពីនោះ គឺមាននៅផ្នែកអចលនទ្រព្យនិងសំណង់ជាដើម ។ គួរបញ្ជាក់ផងដែរថា នេះជាលើកទី៣ហើយ ដែលសមាគមសហគ្រិនស្ត្រីកម្ពុជា សសសក CWEA រៀបចំទិវាសហគ្រិនស្ត្រី WED នៅកម្ពុជា ក្រោមការចូលរួមគាំទ្រ ពីសហគម សហគ្រិនវ័យក្មេងកម្ពុជា (YEAC) និងសហគ្រិនសកលដើម្បីស្ត្រី។ ទិវាសហគ្រិនស្ត្រី WED ត្រូវបានបង្កើតឡើង ជាលើកដំបូងនៅក្នុង២០១៤ ហើយក៏ត្រូវបានប្រារព្ធឡើង បណ្តាលប្រទេស ចំនួន១៤៤ និងមហាវិទ្យាល័យ ហើយនិង សាកលវិទ្យាល័យចំនួន១១០ នៅទូទាំងពិភពលោក៕ – See more at: http://lookingtoday.com/business/6681.html#sthash.Q8EFkUx5.dpuf