រាជធានីភ្នំពេញ៖ អបអរសាទរ ខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ ” មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ ” ។
………………..
លោកជំទាវ អុឹម សុីថែ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី អញ្ជើញជាអធិបតី វេទិកាអបអរសាទរ ខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ នៅវិទ្យាល័យទួលអំពិល និងវិទ្យាល័យប្ញស្សីកែវ ។ គោលបំណងវេទិកានេះ៖ រំលឹកពីការតស៊ូរបស់ស្ត្រីទូទាំងសកលលោកក្នុងការទាមទារសិទ្ធិ សេរីភាពប្រជាធិបតេយ្យ ការអនុវត្តសិទ្ធិស្មើភាពរវាងបុរស និងស្រី្ត និងពិនិត្យលើការចូលរួមរបស់ស្ត្រីក្នុងការអភិវឌ្ឍសង្គមលើគ្រប់វិស័យ។ សមាសភាពចូលរួមប្រមាណ ៤៥០នាក់មកពី៖ ថ្នាក់ដឹកនាំក្រសួងកិច្ចការនារី លោកអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា លោកនាយកវិទ្យាល័យ អ្នកគ្រូ លោកគ្រូ និងសិស្សានុសិស្ស។ ឧបត្ថម្ភដោយ៖ រាជរដ្ឋាភិបាល (PB) ,អង្គការCare ,Embassy of Sweden ,UNDP , ASIA FLOUR MILL CORPORATION, The Asia Foundation, វេទិកា នៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា ,HEIFER , Embassy of the People’s Republic of China in The Kingdom of Cambodia ,Oxfam ,សហភាពអឺរ៉ុប Access ,Pedro ,Wing ,Plan ,USAID ,United Nations Cambodia,World Bank Group ,UNICEF Embassy of India ,UNFPA ។