ប្រជាពលរដ្ឋក្រីក្រ ចំនួន០៥គ្រួសារ នៅស្រុកខ្សាច់កណ្ដាលទទួលអំណោយរបស់អង្គការ UNFPA

41

មន្ទីរកិច្ចការនារីខេត្តកណ្ដាល

 

នៅល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០  លោកស្រី ជុំ ស៊ីណាត ប្រធានមន្ទីរកិច្ចការនារីខេត្តកណ្ដាល  លោកស្រី ងិន សុខា អនុប្រធានមន្ទីរ និងលោកស្រី ឡុង ណាវី  អភិបាលរងស្រុកខ្សាច់កណ្ដាល បានចុះសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រ ចំនួន០៥គ្រួសារ នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ដែលជាអំណោយ របស់អង្គការ UNFPA  ដែលបានជួយជាសម្ភារៈប្រើប្រាស់ចាំបាច់សម្រាប់ស្រ្តីងាយរងគ្រោះ ដោយអំពើ ហិង្សា ពីក្រសួងកិច្ចការនារី  ព្រមទាំងឆ្លើយតបនឹងស្ថានភាពវីរុសកូវីត-១៩ ។

 

គ្រួសារនីមួយៗទទួលបានអំណោយ ១កញ្ចប់ រួមមាន ៖ ក្រម៉ា២  ច្រាស់ដុសធ្មេញ១ ថ្នាំដុសធ្មេញ២  ជែលលាងដៃ១ដប សារ៉ុង២ សាប៊ូបោកខោអាវ ២កញ្ចប់ សាប៊ូដុះខ្លួនProtex និងសាប៊ូ Lux២ដុំ។ ក្នុងនោះក្រុមការងារបានជួយថវិកាបន្ថែមពីលើចំនួន ១០០,០០០រៀល (ដប់ ម៉ឺន រៀល ) ដោយក្នុង១គ្រួសារ។