លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ទទួលជួបឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ដ្រាលីប្រចាំកម្ពុជា ចូលជួបសំណេះសំណាល និងធ្វើពិធីប្រគល់ និងទទួលបរិក្ខារការពារ និងសំភារៈអប់រំ ពីជំងឺកូវីដ-១៩ សម្រាប់ស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅតាមបណ្តាខេត្តចំនួន៨ ឧបត្ថម្ភគាំទ្រ តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជា ដើម្បីផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ (ACCESS) ។ មន្ទីរកិច្ចការនារីខេត្តចំនួន៨ នឹងទទួលបានអត្ថប្រយោជន៍ពីគ្រោងការណ៍នេះ រួមមាន កំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ ព្រះសីហនុ សៀមរាប ព្រះវិហារ ស្ទឹងត្រែង និងខេត្តរតនគិរី។ ពិធីប្រគល់សម្ភារៈធ្វើនៅថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងកិច្ចការនារី។