កាលពីថ្ងៃសុក្រ ៥រោច ខែអាសាធ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹង ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំ តាមអនឡាញ ស្តីពី កិច្ចប្រជុំពិគ្រោះយោបល់លើកទី២ របស់អាស៊ានស្តីពី ស្រ្តី សន្តិភាព និងសន្តិសុខ ( 2nd meeting of the ASEAN Women, Peace and Security Advisory group)។