មន្ទីរកិច្ចការនារីខេត្តឧត្តរមានជ័យ
នាព្រឹកថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២០នេះ នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្តឧត្តរមានជ័យបានរៀបចំកិច្ចប្រជុំ បណ្ដាញការងារយេនឌ័រថ្នាក់ក្រោមជាតិ ប្រចាំឆមាសទី១ ក្រោមអធិបតី លោកជំទាវ មុំ ពុទ្ធីតា អភិបាលរងនៃគណៈអភិបាលខេត្ត និងលោកជំទាវ ស្លោម គឹមឡន សមាជិកក្រុមប្រឹក្សាខេត្ត ជាប្រធាន គណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារ (គ.ក.ស.ក) ។
កិច្ចប្រជុំនេះមានគោលបំណងចែករំលែកព័ត៌មាន បទពិសោធន៍ទាក់ទងទៅនឹងការអនុវត្តការងារបញ្ជ្រាបយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី តាមមន្ទីរវិស័យដោយមានសមាសភាពចូលរួមជាង ៤០ (ស្រី្ត ៣៥នាក់) ។
មន្ទីរតាមវិស័យនីមួយៗ បានធ្វើការពិភាក្សាលើបញ្ហាប្រឈម និងចែករំលែកបទពិសោធន៍ការអនុវត្ត ការងារបញ្ជ្រាបយេនឌ័រ ព្រមទាំងការបង្កើនភាពអង់អាចដល់ស្រ្តីនៅក្នុងអង្គភាព។ តារាងតាមដានភាពរីកចម្រើនស្ត្រីធ្វើសេចក្តីសម្រេចចិត្តនៅតាមមន្ទីរវិស័យត្រូវបានរៀបចំ ។