វេទិកាផ្សព្វផ្សាយស្តីពី ជំនាញបំនិនជីវិតក្នុងការលើកកម្ពស់សីលធម៌សង្គមប្រកបដោយក្រមសីលធម៌ដល់ប្រជាពលរដ្ឋ

25

មន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង

ក្រុមការងារបានសហការជាមួយអាជ្ញាធរមូលដ្ឋានបាន រៀបចំវេទិកាផ្សព្វផ្សាយស្តីពី ជំនាញបំនិនជីវិតក្នុងការលើកកម្ពស់សីលធម៌សង្គម ប្រកបដោយក្រមសីលធម៌ ដល់ប្រជាពលរដ្ឋចំនួន៣ភូមិ មកពី ស្រុកចំនួន០៣ ដូចជា ស្រុកសៀមប៉ាង ស្រុកសៀមបូក និងស្រុកថាឡាបរិវ៉ាត់ កាលពីថ្ងៃទី ២៦ ខែមិថុនា ដល់ថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២០។

វេទិកាផ្សព្វផ្សាយនេះឧបត្ថម្ភដោយថវិការាជរដ្ឋាភិបាល និងរៀបចំឡើងក្នុងគោលបំណង៖

១) ដើម្បីបង្កើនការយល់ដឹងអំពីសីលធម៌សង្គម ចំណេះដឹង បំនិនជីវិត ដំណើរជីវិត តួនាទីរបស់ភរិយា និងតួនាទីរបស់ឪពុកម្តាយ ។

ចំណេះដឹងទាំងនេះអាចយកទៅអនុវត្តក្នុងគ្រួសារ ប្រជាពលរដ្ឋរស់នៅប្រកបដោយការគោរពគ្នាទៅវិញទៅមក ។ សមាជិកគ្រប់រូបក្នុងគ្រួសារមាន សីលធម៌ល្អ នាំឱ្យកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ។ ដូច្នេះពួកគេមានពេលវេលាគ្រប់គ្រាន់ បង្កើនប្រាក់ចំណូលក្នុងគ្រួសារថែមទៀតផង។

សមាសភាពអញ្ជើញចូលរួមក្នុងអង្គវេទិកាផ្សព្វផ្សាយរួមមាន ប្រធានក្រុមប្រឹក្សាឃុំ អ្នកទទួលបន្ទុកកិច្ចការនារី​ និងកុមារឃុំ ព្រមទាំងប្រជាពលរដ្ឋទាំងបុរស ស្រ្តីសរុបចំនួន ២៣៧រូប (ស្រី្ត ១៦៤រូប)។