ច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ត្រូវបានបង្រៀនដល់ប្រជាពលរដ្ឋនៅភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន

64

មន្ទីរកិច្ចការនារីខេត្តត្បូងឃ្មុំ៖

 

ការផ្សព្វផ្សាយអំពីច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ បានរៀបចំឡើង ដោយមន្ទីរកិច្ចការនារីខេត្តត្បូងឃ្មុំ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានចំណេះដឹងស្តីពី ច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ កិច្ចការពារជនរងគ្រោះ និងកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ។

 

ប្រជាពលរដ្ឋចំនួន៧៧ នាក់ (ស្រ្តី ៥៦នាក់)បានយល់ដឹងពី ផលប៉ះពាល់របស់អំពើហិង្សាក្នុងគ្រួសារ និងដឹងថាជនប្រព្រឹតិ្តអំពើហិង្សាត្រូវទទួលទោសចំពោះមុខច្បាប់ ។ ប្រជាពលរដ្ឋនឹងយល់ដឹងពីវិធីស្វែងរកជំនួយពីភូមិឃុំ ប្រសិនបើមានអំពើហិង្សាកើតឡើង។

 

ការផ្សព្វផ្សាយនេះ ធ្វើនៅថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ឧបត្ថម្ភដោយគម្រោងដីសម្បទានសង្គមកិច្ច ។