សីលធម៌សង្គម និងបំណិនជីវិត

166

មន្ទីរកិច្ចការនារីខេត្តបាត់ដំបង៖

វគ្គបណ្ដុះបណ្ដាលស្ដីពី សីលធម៌សង្គម និងបំណិនជីវិត រៀបចំដោយ មន្ទីរកិច្ចការនារីខេត្តបាត់ដំបង ក្រោមអធិបតីភាព លោកជំទាវ សុំ ចិន្ដា អភិបាលរងខេត្ត ។ វគ្គនេះមានគោលបំណងដូចខាងក្រោម៖

(១) ដើម្បីលើកកម្ពស់ សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ

(២) លុបបំបាត់ ការរើសអើង និងកសាងភាពសុខដុមរមនាក្នុងគ្រួសារ និងសង្គម ។

(៣) លើកកម្ពស់ សមត្ថភាពស្រ្តី ដើម្បីចូលរួមក្នុងគ្រប់ដំណើរភារៈកិច្ចអភិវឌ្ឍន៍ជាតិ ប្រកបដោយសមធម៌ និងឈានទៅដល់សមភាពក្នុងគ្រួសារ និងសង្គមជាតិ

អ្នកចូលរួមជាប្រធាន ឬអ្នកតំណាង មកពីការិយាល័យសង្គមនិងសុខុមាលភាពសង្គមក្រុង/ស្រុកចំនួន១៤ សរុបមានចំនួន ៣៥នាក់ (ស្រ្តី ៣១នាក់) ។